12. ត្រូវឲ្យសិតកងមាស៤សំរាប់ហឹប ដាក់ភ្ជាប់នៅគ្រប់ទាំង៤ជ្រុង គឺ២ម្ខាងៗ
13. ហើយត្រូវយកឈើនាងនួនធ្វើជាឈើស្នែង ដោយស្រោបមាសដូចគ្នាដែរ
14. រួចព្រហកឈើស្នែងទៅក្នុងកងនៅជ្រុងហឹបនោះសំរាប់សែងទៅ
15. ឈើស្នែងនោះត្រូវនៅជាប់នឹងកងហឹប មិនត្រូវឲ្យដកចេញឡើយ
16. ត្រូវដាក់សេចក្ដីបន្ទាល់ដែលអញនឹងឲ្យឯង ទៅក្នុងហឹបនោះ
17. រួចត្រូវធ្វើទីសន្តោសប្រោសពីមាសសុទ្ធ បណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ
18. ត្រូវយកមាសឆ្លាក់ធ្វើជារូបចេរូប៊ីន២ នៅចុងសងខាងនៃទីសន្តោសប្រោសនោះ
19. គឺធ្វើរូបចេរូប៊ីន១នៅចុងម្ខាង ហើយចេរូប៊ីន១នៅចុងម្ខាងទៀត ត្រូវធ្វើចេរូប៊ីនទាំង២ឲ្យនៅចុងទាំងសងខាង ភ្ជាប់ជាមួយនឹងទីសន្តោសប្រោស