និក្ខមនំ 21:28-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. បើ​គោ​ណា​ជល់​មនុស្ស​ប្រុស ឬ​ស្រី ដល់​ស្លាប់ នោះ​ត្រូវ​ចោល​គោ​នោះ​សំឡាប់​នឹង​ថ្ម​ជា​មិន​ខាន ហើយ​មិន​ត្រូវ​ទាំង​ស៊ី​សាច់​វា​ផង ឯ​ម្ចាស់​វា​ត្រូវ​រួច​ខ្លួន​វិញ

29. ប៉ុន្តែ​បើ​ពី​ដើម​គោ​នោះ​ធ្លាប់​តែ​ជល់​គេ ក៏​មាន​គេ​បាន​ប្រាប់​ដល់​ម្ចាស់​ហើយ តែ​ម្ចាស់​មិន​បាន​ឃុំ‌ឃាំង​វា ហើយ​វា​ជល់​មនុស្ស​ប្រុស​ឬ​ស្រី​ឲ្យ​ស្លាប់​ទៅ នោះ​ឯ​រូប​គោ ត្រូវ​គេ​ចោល​សំឡាប់​នឹង​ថ្ម ឯ​ម្ចាស់​ក៏​ត្រូវ​ស្លាប់​ដែរ

30. តែ​បើ​គេ​ចាប់​ឲ្យ​សង​ថ្លៃ​ជំនួស​ជីវិត​វិញ នោះ​ក៏​ត្រូវ​ឲ្យ​ម្ចាស់​សង​គេ​តាម​ដែល​គេ​បង្គាប់​ទាំង​អស់​ចុះ

31. ទោះ​បើ​បាន​ជល់​ដល់​កូន​ប្រុស​ឬ​កូន​ស្រី​ក្តី ក៏​ត្រូវ​ឲ្យ​ជំនុំ‌ជំរះ​តាម​ច្បាប់​នេះ​ដែរ

និក្ខមនំ 21