និក្ខមនំ 21:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​មាត្រា​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ឯង​ត្រូវ​យក​ទៅ​ដាក់​នៅ​មុខ​គេ។

2. បើ​ឯង​ទិញ​បាវ​ជា​សាសន៍​ហេព្រើរ នោះ​វា​ត្រូវ​នៅ​បំរើ​តែ​៦​ឆ្នាំ​ទេ លុះ​ដល់​ឆ្នាំ​ទី​៧ នោះ​នឹង​រួច​ចេញ​ទៅ​ទទេ​ឥត​សង​អ្វី​ឡើយ

3. បើ​វា​បាន​មក​តែ​ម្នាក់​ឯង នោះ​នឹង​ចេញ​ទៅ​តែ​ម្នាក់​ដែរ តែ​បើ​មាន​ប្រពន្ធ​ផង នោះ​ប្រពន្ធ​នឹង​ចេញ​ទៅ​ជា​មួយ​គ្នា

4. បើ​ប្រពន្ធ​នោះ​ជា​ស្ត្រី​ដែល​ចៅ‌ហ្វាយ​បាន​ឲ្យ ហើយ​នាង​បាន​បង្កើត​កូន​ប្រុស ឬ​ស្រី​ឲ្យ​វា នោះ​ប្រពន្ធ និង​កូន​ទាំង​ប៉ុន្មាន​ជា​របស់​ផង​ចៅ‌ហ្វាយ​វា​វិញ ឯ​វា​ត្រូវ​ចេញ​ទៅ​តែ​ខ្លួន​ប៉ុណ្ណោះ

និក្ខមនំ 21