22. នាងបង្កើតបានកូនប្រុស១ ដែលម៉ូសេឲ្យឈ្មោះថា គើសំម ដោយគិតថា អញជាអ្នកស្នាក់នៅស្រុកដទៃ។
23. លុះយូរបន្តិចទៅស្តេចស្រុកអេស៊ីព្ទទ្រង់សុគតទៅ នោះពួកកូនចៅអ៊ីស្រាអែលគេថ្ងូរឡើង ដោយព្រោះការទុក្ខលំបាក ហើយក៏អំពាវនាវដល់ព្រះ ដោយព្រោះការទុក្ខលំបាករបស់ខ្លួន នោះទ្រង់ក៏ឮ
24. ទ្រង់ឮដំងូររបស់គេ ហើយក៏នឹកចាំពីសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនឹងយ៉ាកុប
25. ព្រះទ្រង់ឃើញពួកកូនចៅអ៊ីស្រាអែល ហើយក៏ជ្រាបដល់សេចក្ដីទុក្ខរបស់គេ។