និក្ខមនំ 2:14-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. អ្នក​នោះ​ឆ្លើយ​តប​ថា តើ​អ្នក​ណា​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ ហើយ​ជា​ចៅ‌ក្រម​លើ​យើង​រាល់​គ្នា តើ​គិត​សំឡាប់​អញ​ដូច​ជា​បាន​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​ទៀត​ឬ​អី នោះ​ម៉ូសេ​មាន​សេចក្ដី​ភិត‌ភ័យ​ណាស់ ដោយ​គិត​ថា ការ​នោះ​ប្រាកដ​ជា​គេ​ដឹង​ហើយ

15. រីឯ​ផារ៉ោន កាល​ទ្រង់​បាន​ឮ នោះ​ទ្រង់​ក៏​រក​សំឡាប់​ម៉ូសេ តែ​លោក​រត់​ពី​ចំពោះ​ទ្រង់​ចេញ​ទៅ​ឯ​ស្រុក​ម៉ាឌាន ហើយ​ក៏​ឈប់​អង្គុយ​នៅ​ជិត​អណ្តូង​ទឹក​១។

16. រីឯ​សង្ឃ​នៅ​ស្រុក​ម៉ាឌាន​នោះ លោក​មាន​កូន​ស្រី​៧​នាក់ នាង​ទាំង​នោះ​មក​ដង​ទឹក​ទៅ​ចាក់​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​ផឹក

17. តែ​ពួក​គង្វាល​ចៀម​គេ​មក​បណ្តេញ​នាង​ទាំង​នោះ​វិញ នោះ​ម៉ូសេ​ក៏​ក្រោក​ឡើង​ជួយ​រាំងរា​នាង រួច​យក​ទឹក​ទៅ​ឲ្យ​ហ្វូង​សត្វ​ផឹក

និក្ខមនំ 2