13. យ៉ូស្វេក៏បានឈ្នះអាម៉ាលេក ព្រមទាំងពលទ័ពគេដោយមុខដាវ
14. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរកត់រឿងនេះចុះក្នុងសៀវភៅទុកជាសេចក្ដីរំឭក ហើយនិទានប្រាប់ឲ្យយ៉ូស្វេស្តាប់ ដ្បិតអញនឹងលុបឈ្មោះអាម៉ាលេក ចេញពីក្រោមមេឃនេះ ឲ្យអស់រលីង មិនឲ្យនឹកឃើញទៀតសោះឡើយ
15. គ្រានោះ ម៉ូសេក៏ស្អាងអាសនា១ដាក់ឈ្មោះថា «យេហូវ៉ា-នីស៊ី»
16. ដោយថា ព្រះយេហូវ៉ា ដែលគង់លើបល្ល័ង្ក ទ្រង់បានលើកព្រះហស្តស្បថថា ទ្រង់នឹងច្បាំងនឹងសាសន៍អាម៉ាលេក គ្រប់ទាំងដំណ តរៀងទៅ។