និក្ខមនំ 15:21-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ម៉ារាម​នាង​ក៏​ទទួល​ពាក្យ​ឆ្លើយ​នឹង​គេ​ថា ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យ‌ជំនះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ​ទាំង​អ្នក​ជិះ​ទៅ​ក្នុង​សមុទ្រ។

22. ម៉ូសេ​ក៏​នាំ​ពួក​អ៊ីស្រា‌អែល ពី​សមុទ្រ​ក្រហម​ទៅ ហើយ​គេ​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ស៊ើរ គេ​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៣​ថ្ងៃ មិន​ឃើញ​មាន​ទឹក​សោះ

23. កាល​គេ​ទៅ​ដល់​ម៉ារ៉ា​ហើយ ក៏​ផឹក​ទឹក​ម៉ារ៉ា​មិន​បាន ដ្បិត​ទឹក​នោះ​ល្វីង​ណាស់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ម៉ារ៉ា

24. បណ្តា‌ជន​ក៏​ត្អូញ‌ត្អែរ​ដាក់​ម៉ូសេ​ថា តើ​យើង​មាន​អ្វី​ផឹក

និក្ខមនំ 15