21. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរលើដៃទៅលើមេឃ ឲ្យមានងងឹតនៅលើស្រុកអេស៊ីព្ទ គឺជាងងឹតដែលនាំឲ្យស្ទាបរាវ
22. លោកក៏លើកដៃទៅលើមេឃ នោះមានងងឹតយ៉ាងក្រាស់ណាស់នៅពេញក្នុងស្រុកអេស៊ីព្ទអស់ចំនួន៣ថ្ងៃ
23. គេមើលគ្នាមិនឃើញសោះ ក្នុងវេលា៣ថ្ងៃនោះឥតមានអ្នកក្រោកពីកន្លែងខ្លួនឡើយ តែនៅក្នុងផ្ទះនៃពួកកូនចៅអ៊ីស្រាអែល នោះមានពន្លឺវិញ។
24. ឯផារ៉ោន ទ្រង់មានព្រះបន្ទូលហៅម៉ូសេមក ប្រាប់ថា ទៅចុះ ចូរទៅថ្វាយបង្គំព្រះយេហូវ៉ាចុះ ឲ្យទុកតែហ្វូងចៀម ហើយនឹងហ្វូងគោឯងរាល់គ្នាប៉ុណ្ណោះ ចូរយកទាំងកូនតូចៗទៅជាមួយផង