9. ផើម៉ាសថា អើរីសាយ អើរីដាយ និងវ៉ាយេសាថា
10. ជាកូនទាំង១០របស់ហាម៉ាន កូនហាំម្តាថា ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដា នោះគេក៏សំឡាប់ទៅដែរ តែគេមិនបានប៉ះពាល់ដល់របឹបទេ។
11. នៅថ្ងៃនោះឯង គេមកទូលដល់ស្តេច ពីចំនួនមនុស្សដែលគេបានសំឡាប់នៅក្នុងស៊ូសាន ជាក្រុងហ្លួង
12. រួចស្តេចទ្រង់មានព្រះបន្ទូលនឹងអេសធើរ ជាអគ្គមហេសីថា ពួកសាសន៍យូដាបានសំឡាប់ ហើយបំផ្លាញមនុស្ស អស់៥០០នាក់ នៅស៊ូសាន ជាក្រុងហ្លួង ព្រមទាំងកូនរបស់ហាម៉ានទាំង១០ផង ដូច្នេះ នៅព្រះរាជខេត្តឯទៀត ដែលបានធ្វើយ៉ាងណាទៅ ឥឡូវនេះ តើព្រះនាងចង់សូមអ្វីទៀត យើងនឹងបើកឲ្យ តើប្រាថ្នាចង់បានអ្វី នោះនឹងបានសំរេច
13. អេសធើរទូលថា បើព្រះករុណាទ្រង់សព្វព្រះទ័យ នោះសូមបើកឲ្យពួកយូដា ដែលនៅក្រុងស៊ូសានបានធ្វើតាមច្បាប់ដដែល នៅថ្ងៃស្អែកទៀត ហើយឲ្យគេព្យួរខ្មោចកូនរបស់ហាម៉ានទាំង១០នាក់នឹងឈើទៅ
14. ស្តេចទ្រង់ក៏បង្គាប់ឲ្យធ្វើដូច្នោះ ហើយគេប្រកាសប្រាប់ព្រះរាជឱង្ការនៅក្រុងស៊ូសាន រួចបានព្យួរខ្មោចកូនហាម៉ានទាំង១០នាក់នោះទៅ
15. ពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន ក៏មូលគ្នា នៅថ្ងៃ១៤ ខែផល្គុននោះឯង ហើយគេសំឡាប់មនុស្ស៣០០នាក់ទៀត នៅស៊ូសាន តែគេមិនប៉ះពាល់ដល់របឹបទេ
16. ឯពួកយូដាឯទៀតទាំងប៉ុន្មាន ដែលនៅអស់ទាំងព្រះរាជខេត្ត គេបានមូលគ្នា ដើម្បីការពារជីវិតខ្លួន ហើយគេមានសេចក្ដីសាន្តត្រាណ ពីពួកខ្មាំងសត្រូវរបស់គេតទៅ គេបានសំឡាប់ពួកអ្នកដែលស្អប់គេអស់៧ម៉ឺន៥ពាន់នាក់ តែឥតបានប៉ះពាល់ដល់របឹបទេ។
17. គេបានធ្វើការនោះនៅថ្ងៃ១៣ខែផល្គុន លុះដល់ថ្ងៃ១៤ ទើបគេឈប់សំរាក ហើយក៏តាំងថ្ងៃនោះ ជាថ្ងៃសំរាប់ជប់លៀង ហើយមានសេចក្ដីរីករាយសាទរ
18. តែពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន គេបានមូលគ្នានៅថ្ងៃ១៣ ក្នុងខែនោះ និងនៅថ្ងៃ១៤ដែរ លុះដល់ថ្ងៃ១៥ ទើបគេឈប់សំរាក ហើយតាំងថ្ងៃនោះឡើងសំរាប់ជាថ្ងៃជប់លៀង ហើយមានសេចក្ដីរីករាយសាទរ
19. គឺដោយហេតុនោះបានជាពួកសាសន៍យូដា ដែលនៅអស់ទាំងទីក្រុងឥតកំផែងនៅស្រុកក្រៅ គេកាន់ថ្ងៃ១៤ខែផល្គុន ជាថ្ងៃសំរាប់រីករាយសាទរ ហើយជប់លៀង ជាថ្ងៃសប្បាយ ហើយជាពេលជូនជំនូនទៅវិញទៅមក។
20. ឯម៉ាដេកាយ លោកក៏តែងសេចក្ដីទាំងនេះទុក ហើយផ្ញើសំបុត្រទៅដល់ពួកសាសន៍យូដាទាំងអស់ ដែលនៅគ្រប់ទាំងខេត្តនៃស្តេចអ័ហាស៊ូរុស ទាំងជិតទាំងឆ្ងាយ
21. ដើម្បីនឹងបញ្ជាក់ដល់គេ ឲ្យបានកាន់ថ្ងៃ១៤ ខែផល្គុន និងថ្ងៃ១៥ផង រាល់តែឆ្នាំ