28. ហើយថា គេនឹងនឹកចាំ ហើយរក្សាថ្ងៃទាំង២នោះ នៅគ្រប់ទាំងដំណ គ្រប់ទាំងគ្រួ នៅអស់ទាំងខេត្ត និងទីក្រុងទាំងប៉ុន្មានជាដរាបទៅ មិនឲ្យបាត់ពីពួកសាសន៍យូដាឡើយ ឬឲ្យកូនចៅគេលែងនឹកចាំពីថ្ងៃនោះដែរ។
29. គ្រានោះ អេសធើរ ដ៏ជាអគ្គមហេសី ជាបុត្រីអ័ប៊ីហែល ព្រមទាំងម៉ាដេកាយ ជាសាសន៍យូដា ក៏សរសេរម្តងទៀត ផ្ញើទៅដោយអាងគ្រប់អំណាចរបស់ខ្លួន ដើម្បីនឹងតាំងសំបុត្រពីបុណ្យពោរនោះ ទុកជាច្បាប់តទៅ
30. លោកក៏ផ្ញើសំបុត្រទៅពួកសាសន៍យូដាទាំងអស់ ដែលនៅក្នុងអាណាខេត្តទាំង១២៧នៃនគររបស់អ័ហាស៊ូរុសមានទាំងពាក្យស្រគត់ស្រគំ និងពាក្យដ៏ទៀងត្រង់ពិតផង
31. ដើម្បីនឹងបញ្ជាក់ថ្ងៃបុណ្យពោរ នៅវេលាកំណត់ ដូចជាម៉ាដេកាយ ជាសាសន៍យូដា និងអេសធើរ អគ្គមហេសីបានតាំងឡើងដល់គេហើយ ដូចជាគេក៏បានតាំងឡើងសំរាប់ខ្លួនគេ និងកូនចៅគេតទៅ ខាងឯដំណើរការតមអត់ និងអំពាវនាវរបស់គេដែរ
32. ដូច្នេះ ក្រឹត្យរបស់ព្រះនាងអេសធើរបានបញ្ជាក់ពីរបៀបបុណ្យពោរនោះ ហើយក្រឹត្យនោះក៏បានកត់ចុះទុកក្នុងសៀវភៅ។