13. សំបុត្រទាំងនោះមានចម្លងព្រះរាជឱង្ការ ដែលត្រូវប្រកាសប្រាប់ដល់គ្រប់ទាំងសាសន៍ នៅអស់ទាំងខេត្តផង ថា ពួកសាសន៍យូដាត្រូវប្រុងប្រៀបនឹងសងសឹក ដល់ពួកខ្មាំងសត្រូវរបស់ខ្លួន នៅថ្ងៃនោះឯង
14. ដូច្នេះ ពួកអ្នករត់សំបុត្រទាំងនោះ ដែលជិះសត្វយាងលឿន ជាសត្វដែលប្រើក្នុងក្រសួងនៃស្តេច គេរួសរាន់ចេញទៅ ដោយប្រញាប់ប្រញាល់ មានទាំងបង្គាប់ស្តេចបង្ខំផង ហើយព្រះរាជឱង្ការនោះ ក៏បានផ្សាយចេញទៅ នៅត្រង់ស៊ូសាន ជាទីក្រុងហ្លួងដែរ។
15. ឯម៉ាដេកាយលោកចេញពីចំពោះស្តេចទៅ ទាំងស្លៀកពាក់ប្រដាប់របស់ក្រមហ្លួងពណ៌ខៀវ ហើយស មានពាក់មកុដមាសយ៉ាងធំ និងអាវវែង សំពត់ខ្លូតទេសពណ៌ស្វាយផង នោះពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ
16. ដូច្នេះ ពួកសាសន៍យូដាគេមានចិត្តជ្រះថ្លារីករាយសប្បាយ ព្រមទាំងមានសេចក្ដីថ្កុំថ្កើងផង