នាងអេសធើរ 7:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដូច្នេះ ស្តេច និង​ហាម៉ាន ក៏​ចូល​ទៅ​សោយ​ជា​មួយ​នឹង​អេសធើរ ជា​អគ្គ‌មហេសី

2. ហើយ​នៅ​ថ្ងៃ​ទី​២​នោះ​កំពុង​ពេល​លៀង​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អេសធើរ​ម្តង​ទៀត​ថា អេសធើរ អគ្គ‌មហេសី​អើយ ព្រះ‌នាង​ចង់​បាន​អ្វី យើង​នឹង​បើក​ឲ្យ តើ​គិត​សូម​អ្វី ទោះ​បើ​ដល់​នគរ​១​ចំហៀង​ក៏​ដោយ គង់​តែ​នឹង​បាន​សំរេច​ឲ្យ

3. នោះ​អេសធើរ ជា​អគ្គ‌មហេសី ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា បើ​ទ្រង់​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ នោះ​សូម​ប្រោស​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​រួច​ជីវិត តាម​សេចក្ដី​សំណូម ព្រម​ទាំង​សាសន៍​ខ្ញុំ​ម្ចាស់​ផង​តាម​សេចក្ដី​បំណង​របស់​ខ្ញុំ​ម្ចាស់

នាងអេសធើរ 7