11. អស់ទាំងពួកបំរើរបស់ស្តេច និងពួកបណ្តាជន នៅគ្រប់ទាំងខេត្តរបស់ទ្រង់ សុទ្ធតែដឹងថា បើស្តេចមិនបានហៅរក នោះអ្នកណាក៏ដោយទោះប្រុស ឬស្រីក្តី ដែលនឹងចូលទៅឯស្តេច ក្នុងព្រះរាជរោងខាងក្នុង នោះមានច្បាប់តែ១ចំពោះអ្នកនោះ គឺត្រូវសំឡាប់បង់ លើកតែអ្នកណាដែលទ្រង់នឹងហុចព្រះដំបងមាស មកប្រោសឲ្យបានរស់ប៉ុណ្ណោះ តែស្តេចមិនបានហៅខ្ញុំចូលទៅចំពោះទ្រង់អស់៣០ថ្ងៃនេះហើយ
12. រួចគេក៏ទៅជំរាបម៉ាដេកាយ តាមពាក្យរបស់អេសធើរវិញ។
13. ឯម៉ាដេកាយ ក៏ប្រាប់ឲ្យគេ ចូលទៅទូលឆ្លើយនឹងអេសធើរថា កុំឲ្យគិតស្មានថាព្រះនាងនឹងរួចជីវិត នៅក្នុងដំណាក់ស្តេច ជាជាងពួកសាសន៍យូដាឯទៀតនោះឡើយ
14. ដ្បិតបើព្រះនាងនឹងស្ងៀមនៅក្នុងវេលានេះ នោះនឹងកើតមានសេចក្ដីសង្គ្រោះ និងសេចក្ដីប្រោសឲ្យរួច ដល់ពួកយូដាពីកន្លែងផ្សេងទៀត តែព្រះនាង និងញាតិវង្សរបស់បិតានៃព្រះនាង នឹងត្រូវវិនាសវិញ ហើយប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង
15. ដូច្នេះ អេសធើរក៏បង្គាប់ ឲ្យគេទៅជំរាបម៉ាដេកាយថា
16. សូមទៅប្រមូលពួកសាសន៍យូដា ដែលនៅក្រុងស៊ូសានឲ្យប្រជុំគ្នាតមអត់ឲ្យខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃអស់រវាង៣ថ្ងៃ ឯខ្ញុំ និងពួកស្រីបំរើរបស់ខ្ញុំ ក៏នឹងតមដូច្នោះដែរ យ៉ាងនោះ ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ
17. នោះម៉ាដេកាយក៏ទៅធ្វើតាមគ្រប់សេចក្ដី ដែលអេសធើរបានបង្គាប់មក។