នាងអេសធើរ 3:13-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ហើយ​គេ​ផ្ញើ​សំបុត្រ​ទាំង​នោះ ទៅ​គ្រប់​ទាំង​ខេត្ត​របស់​ស្តេច ដោយ‌សារ​ពួក​អ្នក​រត់​សំបុត្រ បង្គាប់​ឲ្យ​បំផ្លាញ​សំឡាប់ ហើយ​ធ្វើ​ឲ្យ​ពួក​សាសន៍​យូដា​ទាំង​អស់​វិនាស​បង់ ទោះ​ទាំង​ចាស់​ទាំង​ក្មេង និង​កូន‌ង៉ែត ហើយ​ស្ត្រីៗ​ផង ក្នុង​រវាង​១​ថ្ងៃ​កំណត់​នោះ ដែល​ត្រូវ​ជា​ថ្ងៃ​១៣​ខែ​១២ គឺ​ជា​ខែ​ផល្គុន ព្រម​ទាំង​រឹប​ជាន់​យក​ទ្រព្យ​សម្បត្តិ​គេ​ផង

14. ឯ​សំបុត្រ​ទាំង​នោះ​មាន​ចម្លង​ព្រះ‌រាជ‌ឱង្ការ ដែល​ត្រូវ​ប្រកាស​ប្រាប់​ដល់​គ្រប់​ទាំង​សាសន៍ នៅ​អស់​ទាំង​ខេត្ត​ផង ឲ្យ​គេ​បាន​ប្រុង‌ប្រៀប​ជា​ស្រេច​នៅ​ថ្ងៃ​នោះ

15. ពួក​រត់​សំបុត្រ​ក៏​ចេញ​ទៅ​ជា​ប្រញាប់ តាម​បង្គាប់​របស់​ស្តេច ហើយ​ព្រះ‌រាជ‌ឱង្ការ​នោះ​បាន​ប្រកាស​ប្រាប់ នៅ​ក្នុង​ស៊ូសាន ជា​ក្រុង​ហ្លួង​ដែរ រួច​ស្តេច និង​ហាម៉ាន​ក៏​នាំ​គ្នា​បរិភោគ​ស្រា តែ​ទី​ក្រុង​ស៊ូសាន​មាន​សេចក្ដី​ស្រឡាំង‌កាំង​នៅ។

នាងអេសធើរ 3