1. ក្រោយនោះមក ស្តេចអ័ហាស៊ូរុសទ្រង់លើកដំកើងហាម៉ាន កូនហាំម្តាថា ជាសាសន៍អ័កាក់ ទាំងលើកលោកឡើង តាំងឲ្យមានងារជាធំលើសអស់ទាំងអ្នក ជាប្រធានដែលនៅចំពោះទ្រង់
2. ដូច្នេះ ពួកមហាតលិករបស់ស្តេច ដែលនៅត្រង់មាត់ទ្វារព្រះរាជវាំង គេឱនខ្លួនចុះគោរពដល់ហាម៉ានទាំងអស់គ្នា ពីព្រោះស្តេចទ្រង់បានចេញបង្គាប់ ពីដំណើរលោកយ៉ាងនោះ តែម៉ាដេកាយមិនបានឱនខ្លួនទេ ក៏មិនគោរពផង
3. ដូច្នេះ ពួកមហាតលិករបស់ស្តេចដែលនៅត្រង់មាត់ទ្វារព្រះរាជវាំង គេសួរគាត់ថា ហេតុអ្វីបានជាអ្នកទទឹងនឹងបង្គាប់ស្តេចដូច្នេះ
4. រួចកាលគេបានរំឭកដល់គាត់រាល់តែថ្ងៃ តែគាត់មិនព្រមស្តាប់តាម នោះគេក៏ជំរាបដល់ហាម៉ាន ដើម្បីនឹងលមើលបើសេចក្ដីដែលម៉ាដេកាយប្រព្រឹត្តដូច្នោះ នឹងបាន ឬមិនបានពីព្រោះគាត់បានប្រាប់ឲ្យគេដឹងហើយ ថាគាត់ជាសាសន៍យូដា