នាងអេសធើរ 2:4-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. រួច​មក ឯ​នាង​ណា​ដែល​សព្វ​ព្រះ‌ទ័យ​ដល់​ព្រះ‌ករុណា នោះ​សូម​ទ្រង់​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​អគ្គ‌មហេសី ជំនួស​ព្រះ​នាង​វ៉ាសធី​នោះ ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​សេចក្ដី​នោះ ហើយ​ក៏​ធ្វើ​តាម​ដូច្នោះ។

5. រីឯ​នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង មាន​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ា‌ដេកាយ ជា​កូន​យ៉ាអ៊ារ ដែល​ជា​កូន​ស៊ីម៉ាយៗ ជា​កូន​គីស ក្នុង​ពូជ​បេន‌យ៉ា‌មីន

6. គាត់​ត្រូវ​ដឹក‌នាំ​ចេញ​ពី​ទី​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​ពួក​ឈ្លើយ ដែល​បាន​នាំ​ទៅ ក្នុង​គ្រា​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន​បាន​ចាប់​យេកូ‌នាស ជា​ស្តេច​យូដា​នាំ​យក​ទៅ

7. គាត់​បាន​ចិញ្ចឹម​នាង​ហាដាសា គឺ​អេសធើរ ជា​កូន​របស់​មា​គាត់ ដ្បិត​នាង​គ្មាន​ឪពុក​ម្តាយ នាង​មាន​រូប​ឆោម‌ឆាយ ហើយ​មុខ​ស្រស់​ល្អ កាល​ឪពុក​ម្តាយ​នាង​ស្លាប់​ទៅ​ហើយ នោះ​ម៉ា‌ដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន។

8. ដូច្នេះ កាល​គេ​បាន​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ និង​ច្បាប់​របស់​ស្តេច ហើយ​បាន​ប្រមូល​ស្រី​ក្រមុំ​ជា​ច្រើន​មក​ឯ​ស៊ូសាន ជា​ក្រុង​ហ្លួង​ប្រគល់​ក្រោម​អំណាច​ហេកាយ នោះ​គេ​ក៏​នាំ​យក​អេសធើរ​ទៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ក្រោម​អំណាច​ហេកាយ ជា​អ្នក​រក្សា​ពួក​ស្រីៗ​ដែរ

នាងអេសធើរ 2