19. លុះដល់ពួកនាងក្រមុំបានប្រជុំគ្នាលើកទី២ នោះម៉ាដេកាយគាត់អង្គុយនៅត្រង់មាត់ទ្វារព្រះរាជវាំង
20. ឯអេសធើរ នាងមិនបានប្រាប់ឲ្យអ្នកណាដឹង ពីគ្រួ និងពីជំនួរវង្សរបស់ខ្លួនទេ តាមបង្គាប់របស់ម៉ាដេកាយ ពីព្រោះនាងនៅតែស្តាប់បង្គាប់ម៉ាដេកាយ ដូចនៅគ្រាដែលគាត់ចិញ្ចឹមនៅឡើយ
21. រីឯនៅគ្រានោះ កាលម៉ាដេកាយកំពុងតែអង្គុយនៅមាត់ទ្វារព្រះរាជវាំង នោះមានភ្នាក់ងាររបស់ស្តេច២នាក់ ឈ្មោះប៊ីកថាន និងថេរែស ក្នុងពួកអ្នកចាំយាមនៅមាត់ទ្វារព្រះរាជវាំង គេមានសេចក្ដីកំហឹង ហើយរកឱកាសដល់ព្រះជន្មស្តេចអ័ហាស៊ូរុស
22. រឿងនោះក៏បានដឹងដល់ម៉ាដេកាយ ហើយគាត់ទូលអេសធើរជាអគ្គមហេសី រួចអេសធើរ នាងទូលដល់ស្តេច ដោយនូវឈ្មោះម៉ាដេកាយ
23. លុះកាលគេស៊ើបសួររកពីរឿងនោះទៅ ក៏ឃើញពិតដូច្នោះមែន រួចគេចងកអ្នកទាំង២ព្យួរនៅដើមឈើ ហើយគេកត់រឿងនោះទុកក្នុងរបាក្សត្រនៅចំពោះស្តេច។