12. រីឯតាមទំនៀមពួកស្រីៗ នោះពេលដែលជំរះខ្លួនត្រូវអស់រវាង១២ខែ គឺ៦ខែដោយប្រេងល្វីងទេស ហើយ៦ខែដោយគ្រឿងក្រអូបផ្សេងៗ ព្រមទាំងគ្រឿងអ្វីៗដែលសំរាប់ឲ្យពួកស្រីៗបានស្អាតបរិសុទ្ធផង ដូច្នេះ ក្រោយដែលគេបានធ្វើដល់នាងទាំងនោះតាមទំនៀម ហើយពេលដែលនាងណាត្រូវចូលទៅឯស្តេចអ័ហាស៊ូរុសបានមកដល់
13. នោះនាងបានចូលទៅឯស្តេចបែបយ៉ាងនេះឯង គឺអ្វីៗដែលនាងប្រាថ្នាចង់បាន នោះក៏បានបើកឲ្យនាង ដើម្បីនឹងយកពីមន្ទីរពួកស្រីៗទៅឯដំណាក់ស្តេច
14. នៅពេលល្ងាចនាងបានចេញទៅ ហើយដល់ព្រឹកឡើងនាងវិលមកវិញ ចូលក្នុងមន្ទីរទី២របស់ពួកស្រីៗ នៅក្រោមអំណាចស្អាសកាស ជាភ្នាក់ងាររបស់ស្តេចដែលរក្សាពួកស្រីអ្នកម្នាង នាងនោះលែងបានចូលទៅចំពោះស្តេចទៀតហើយ លើកតែស្តេចទ្រង់សព្វព្រះទ័យនឹងនាង ហើយហៅតាមឈ្មោះវិញ។
15. ឯអេសធើរ កូនអ័ប៊ីហែល ជាមារបស់ម៉ាដេកាយដែលបានយកមកចិញ្ចឹមទុកជាកូនខ្លួន កាលដល់ពេលដែលនាងត្រូវចូលទៅឯស្តេច នោះនាងមិនបានសូមអ្វីក្រៅពីរបស់ដែលហេកាយ ជាក្រមវាំងរបស់ស្តេច ជាអ្នករក្សាពួកស្រីៗបានឲ្យនោះទេ ហើយអស់អ្នកណាដែលឃើញនាងក៏ពេញចិត្តនឹងនាង