នាងអេសធើរ 1:3-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. គឺ​នៅ​ឆ្នាំ​ទី​៣​ក្នុង​រាជ្យ​ទ្រង់ នោះ​ទ្រង់​បាន​ជប់‌លៀង​ដល់​ពួក​អ្នក​ជា​ប្រធាន និង​ពួក​ជំនិត​ទ្រង់ មាន​ទាំង​ពួក​មេ‌ទ័ព​សាសន៍​ពើស៊ី និង​សាសន៍​មេឌី ពួក​អ្នក​ធំ និង​ពួក​ចៅ‌ហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​នៅ​ចំពោះ​ទ្រង់​ដែរ

4. ទ្រង់​ក៏​បង្ហាញ​អស់​ទាំង​មហា‌សម្បត្តិ​នៃ​នគរ​ដ៏​ឧត្តុង្គ‌ឧត្តម​របស់​ទ្រង់ និង​កិត្តិយស​នៃ​អានុ‌ភាព​ដ៏​វិសេស​របស់​ទ្រង់ ឲ្យ​គេ​ឃើញ​ជា​យូរ​ថ្ងៃ គឺ​អស់​១៨០​ថ្ងៃ

5. លុះ​កាល​ផុត​ថ្ងៃ​ទាំង​នោះ​ហើយ ស្តេច​ទ្រង់​ជប់‌លៀង​ដល់​ពួក​ជន​ទាំង​អស់ ទាំង​ធំ​ទាំង​តូច ដែល​នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង​អស់​៧​ថ្ងៃ នៅ​ត្រង់​ទីធ្លា​ក្នុង​ព្រះ‌រាជ​ឧទ្យាន​នៃ​ដំណាក់​ស្តេច

6. ដែល​មាន​សំពត់​ស បៃតង និង​ខៀវ​ចង​ដោយ​ខ្សែ​ខ្លូត‌ទេស​ពណ៌​ស្វាយ ភ្ជាប់​នឹង​សសរ​ថ្ម​កែវ​ដោយ​ក្រវិល​ប្រាក់ ក៏​មាន​កៅអី​ធ្វើ​ពី​មាស និង​ពី​ប្រាក់​ដាក់​លើ​កំរាល​ថ្ម​កែវ​ពណ៌​ក្រហម ស លឿង ហើយ​ខ្មៅ​ដែរ

នាងអេសធើរ 1