10. មួយទៀត ខ្ញុំបានទិញនាងរស់ សាសន៍ម៉ូអាប់ ជាប្រពន្ធរបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំដែរ ដើម្បីនឹងបង្កើតឈ្មោះរបស់ម៉ាឡូននោះ នៅក្នុងមរដកគាត់ឡើងវិញ ប្រយោជន៍កុំឲ្យឈ្មោះគាត់ ត្រូវកាត់ចេញពីពួកបងប្អូន និងពីទ្វារទីលំនៅរបស់គាត់ឡើយ អ្នករាល់គ្នាជាទីបន្ទាល់ នៅថ្ងៃនេះឯង
11. ដូច្នេះពួកអ្នកដែលនៅត្រង់ទ្វារក្រុង និងពួកចាស់ទុំក៏ឆ្លើយឡើងថា យើងទាំងអស់គ្នាជាទីបន្ទាល់ពិត សូមព្រះយេហូវ៉ាប្រោសឲ្យស្រីដែលចូលមកក្នុងផ្ទះអ្នក បានដូចជានាងរ៉ាជែល និងនាងលេអា ដែលទាំង២នោះបានបង្កើតពួកគ្រួអ៊ីស្រាអែលឡើងដែរ ក៏សូមឲ្យអ្នកបានចំរើនឡើង ក្នុងស្រុកអេប្រាតា ហើយមានល្បីឈ្មោះក្នុងក្រុងបេថ្លេហិមផង
12. សូមឲ្យអ្នកបានបង្កើតគ្រួសារឡើង អំពីពូជដែលព្រះយេហូវ៉ានឹងប្រទានដល់អ្នក ដោយសារស្ត្រីនេះ ឲ្យបានដូចជាគ្រួរបស់ពេរេស ជាកូនដែលនាងតាម៉ារ បានបង្កើតឲ្យយូដាដែរ។
13. ដូច្នេះបូអូសបានយកបានយកនាងរស់ធ្វើជាប្រពន្ធ ក៏ចូលទៅឯនាង ហើយព្រះយេហូវ៉ាទ្រង់ប្រោសឲ្យនាងមានទំងន់បង្កើតបានកូនប្រុស១
14. នោះពួកស្រីៗ គេនិយាយនឹងន៉ាអូមីថា សូមឲ្យព្រះយេហូវ៉ា ដែលទ្រង់មិនបានទុកអ្នកឲ្យឥតមានសាច់ញាតិជិតដិតនៅថ្ងៃនោះ បានប្រកបដោយព្រះពរ សូមឲ្យលោកបានល្បីទួទៅក្នុងពួកអ៊ីស្រាអែល
15. កូននេះនឹងបានសំរាប់ជាទីតាំងជីវិតរបស់អ្នកឡើងវិញ ហើយនឹងចិញ្ចឹមអ្នក ក្នុងកាលដែលចាស់ផង ដ្បិតកូនប្រសាស្រីដែលស្រឡាញ់អ្នក ហើយក៏វិសេសដល់អ្នក ជាជាងកូនប្រុស៧នាក់ផង នាងបានបង្កើតវាមក
16. ន៉ាអូមីក៏យកកូនតូចមកបីបម ហើយថែរក្សា
17. ឯពួកស្រីជាអ្នកជិតខាង គេក៏ដាក់ឈ្មោះកូននោះថា អូបិឌ ដោយថា មានកូនប្រុស១កើតមកឲ្យន៉ាអូមី នោះហើយជាឪពុកអ៊ីសាយ ដែលជាឪពុកដាវីឌ។
18. នេះហើយជាពង្សាវតាររបស់ពេរេស គឺពេរេសបង្កើតហេស្រុន
19. ហេស្រុនបង្កើតរ៉ាមៗបង្កើតអ័មីន៉ាដាប់
20. អ័មីន៉ាដាប់បង្កើតណាសូនៗបង្កើតសាលម៉ូន
21. សាលម៉ូនបង្កើតបូអូសៗបង្កើតអូបិឌ
22. អូបិឌបង្កើតអ៊ីសាយៗបង្កើតដាវីឌ។:៚