នាងរស់ 3:6-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. នាង​ក៏​ចុះ​ទៅ​ឯ​ទីលាន ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ម្តាយ​ក្មេក​បាន​បង្គាប់​មក

7. កាល​បូអូស​បាន​ស៊ី​ផឹក​មាន​ចិត្ត​រីក‌រាយ​ឡើង នោះ​លោក​ក៏​ទៅ​ដេក​នៅ​ចុង​គំនរ​កណ្តាប់​ស្រូវ រួច​នាង​លប​ចូល​ទៅ បើក​ផួយ​ពី​ខាង​ចុង​ជើង​លោក​ដេក​ទៅ

8. លុះ​ដល់​ពេល​កណ្តាល​អធ្រាត្រ នោះ​លោក​ក៏​នឹក​ខ្លាច ហើយ​ភ្ងារ​ប្រែ​ខ្លួន​មក ឃើញ​មាន​ស្ត្រី​ម្នាក់​ដេក​នៅ​ត្រង់​ចុង​ជើង​របស់​ខ្លួន

9. លោក​សួរ​ថា​អ្នក​ណា​នេះ នាង​ឆ្លើយ​ថា ខ្ញុំ​ឈ្មោះ​រស់ ជា​បាវ​ស្រី​របស់​លោក សូម​បណ្តោយ​ផួយ​លោក​មក​ដណ្តប់​ឲ្យ​បាវ​ស្រី​ផង ដ្បិត​លោក​ជា​អ្នក​មាន​ច្បាប់​នឹង​លោះ​បាន

នាងរស់ 3