1. គ្រានោះ ន៉ាអូមី ជាម្តាយក្មេក និយាយទៅនាងថា កូនអើយ គួរឲ្យអញរកទីសំរាកឲ្យឯងដែរ ដើម្បីឲ្យឯងបានស្រួលវិញ
2. ឯបូអូស ដែលឯងបាននៅជាមួយនឹងពួកស្រីរបស់លោក នោះជាសាច់ញាតិនឹងយើងហើយ មើល នៅយប់នេះឯង លោកនឹងរោយស្រូវឱកនៅទីលាន
3. ដូច្នេះ ចូរឯងងូតទឹក រួចលាបគ្រឿងក្រអូប ហើយតែងខ្លួនចូលទៅឯទីលាននោះចុះ តែកុំឲ្យលោកស្គាល់ឯងឡើយ ដរាបដល់លោកបានស៊ីផឹកហើយ
4. លុះដល់កាលណាលោកសំរាន្ត នោះត្រូវឲ្យឯងកំណត់ចំណាំកន្លែងរបស់លោក រួចចូលទៅបើកផួយ ពីខាងចុងជើងលោកចូលដេកទៅ នោះលោកនឹងប្រាប់ឲ្យឯងដឹងពីការដែលត្រូវធ្វើដូចម្តេច