7. នាងក៏សូមដល់យើងខ្ញុំថា សូមឲ្យខ្ញុំរើសសន្សំតាមពួកអ្នកចំរូតផង ដូច្នេះនាងបានមក ហើយបាននៅតាំងតែពីព្រលឹមរហូតដល់ពេលនេះ លើកតែកាលនាងសំរាកនៅផ្ទះ១ភ្លែតប៉ុណ្ណោះ។
8. ដូច្នេះបូអូសប្រាប់នាងរស់ថា ចូរស្តាប់ខ្ញុំ នាងអើយ កុំឲ្យនាងចេញពីស្រែនេះ ទៅរើសសន្សំក្នុងស្រែឯណាទៀតឡើយ ចូរនៅតែក្នុងទីនេះជិតពួកស្រីៗរបស់ខ្ញុំនេះហើយ
9. ចូរឲ្យភ្នែកនាងមើលតែស្រែ ដែលពួកនេះកំពុងច្រូត ហើយដើរតាមគេចុះ ខ្ញុំបានហាមដល់ពួកកំឡោះ មិនឲ្យគេពាល់នាងទេ បើកាលណានាងស្រេកទឹក ឲ្យទៅឯក្អម ផឹកទឹកដែលពួកកំឡោះបានដងហើយចុះ
10. នោះនាងក៏ទំលាក់ខ្លួនក្រាបចុះផ្កាប់មុខនឹងដី ដោយពាក្យថា ហេតុអ្វីបានជាលោកប្រោសមេត្តា ដោយអាណិតដល់ខ្ញុំជាសាសន៍ដទៃដូច្នេះ
11. បូអូសឆ្លើយទៅនាងថា គេបានប្រាប់ដល់ខ្ញុំ ពីគ្រប់ទាំងកិរិយា ដែលនាងបានប្រព្រឹត្តនឹងម្តាយក្មេក តាំងពីប្ដីនាងស្លាប់ចោលទៅ ហើយពីនាងបានលះចោលឪពុកម្តាយ និងស្រុកកំណើតរបស់នាង មកឯសាសន៍នេះ ដែលមិនបានស្គាល់កាលពីដើមផង