3. នាងក៏ទៅរើសសន្សំក្នុងស្រែតាមពួកអ្នកច្រូត ហើយគាប់ជួនជានាងទៅក្នុងស្រែ១របស់បូអូស ដែលជាសាច់ញាតិនឹងអេលីម៉ាលេច
4. ឯបូអូសគាត់ចេញពីបេថ្លេហិម មកនិយាយនឹងពួកអ្នកចំរូតថា សូមព្រះយេហូវ៉ាគង់ជាមួយនឹងអ្នករាល់គ្នា គេឆ្លើយឡើងថា សូមព្រះយេហូវ៉ាប្រទានពរដល់លោក
5. រួចបូអូសសួរទៅអ្នកបំរើ ដែលគាត់តាំងឲ្យត្រួតត្រាលើពួកចំរូតនោះថា នាងនេះជាកូនអ្នកណា
6. អ្នកបំរើនោះឆ្លើយថា នោះគឺជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកពីស្រុកម៉ូអាប់ជាមួយនឹងន៉ាអូមី