19. គាត់ក៏សួរនាងថា នៅថ្ងៃនេះ ឯងបានរើសសន្សំនៅទីណា តើឯងបានធ្វើការនៅកន្លែងណា សូមពរដល់អ្នកណានោះ ដែលបានអាណិតមេត្តាដល់ឯង ដូច្នេះនាងក៏រៀបរាប់ប្រាប់ម្តាយក្មេក ពីដំណើរដែលនាងបានធ្វើនៅទីណានោះ ដោយពាក្យថា មនុស្សនោះដែលខ្ញុំបានទៅធ្វើការជាមួយនៅថ្ងៃនេះ លោកឈ្មោះ បូអូស
20. នោះគាត់និយាយទៅកូនប្រសាថា សូមឲ្យលោកបានពរពីព្រះយេហូវ៉ាចុះ ដោយព្រោះលោកមិនខាននឹងប្រព្រឹត្តដោយសប្បុរស ដល់ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង រួចន៉ាអូមីនិយាយថា លោកនោះជាសាច់ញាតិជិតដិតនឹងយើងហើយ លោកជាអ្នក១ដែលមានច្បាប់នឹងលោះឲ្យយើងបាន
21. នាងរស់ ជាសាសន៍ម៉ូអាប់នោះ ក៏ឆ្លើយឡើងថា ចាស លោកមានប្រសាសន៍នឹងខ្ញុំដែរថា ត្រូវឲ្យនាងនៅជាប់តែនឹងពួកកំឡោះរបស់ខ្ញុំនេះ ដរាបដល់ច្រូតចំរូតទាំងប៉ុន្មានរបស់ខ្ញុំហើយ
22. នោះន៉ាអូមីនិយាយទៅនាងរស់ ជាកូនប្រសាថា កូនអើយ បើឯងចេញទៅជាមួយនឹងពួកស្រីរបស់លោក មិនឲ្យមានអ្នកណាជួបនឹងឯងនៅស្រែឯទៀត នោះស្រួលហើយ
23. ដូច្នេះនាងក៏នៅជាប់ជាមួយនឹងពួកស្រីរបស់បូអូសនោះ ទាំងខំរើសសន្សំទាល់តែចំរូតនៃស្រូវឱក និងស្រូវភោជ្ជសាលី បានហើយ នាងក៏នៅជាមួយនឹងម្តាយក្មេក។