ទំនុក‌ដំកើង 99:7-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អ្នក​ទាំង​នោះ នៅ​ក្នុង​បង្គោល​ពពកគេ​បាន​រក្សា​សេចក្ដី​បន្ទាល់​របស់​ទ្រង់ព្រម​ទាំង​ក្រឹត្យ‌ក្រម​ដែល​ទ្រង់​ប្រទាន​ឲ្យ​ផង

8. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយទ្រង់​បាន​មាន​ព្រះ‌បន្ទូល​តប​នឹង​អ្នក​ទាំង​នោះទ្រង់​ជា​ព្រះ​ដែល​អត់​ទោស​ឲ្យ​គេទោះ​បើ​ទ្រង់​បាន​ធ្វើ​ទោស​ចំពោះ​អំពើ​របស់​គេ​ក៏​ដោយ

9. ចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំហើយ​ថ្វាយ‌បង្គំ​នៅ​ត្រង់​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់​ចុះដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​បរិសុទ្ធ។

ទំនុក‌ដំកើង 99