1. ព្រះយេហូវ៉ាទ្រង់គ្រប់គ្រងគួរឲ្យផែនដីអរសប្បាយឡើងគួរឲ្យពួកកោះដ៏មានជាច្រើន មានសេចក្ដីអំណរដែរ
2. មានពពក និងសេចក្ដីងងឹតបាំងជុំវិញទ្រង់សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ជាជើងថ្កល់បល្ល័ង្កទ្រង់
3. មានភ្លើងចេញទៅនៅចំពោះទ្រង់ឆេះបំផ្លាញពួកដែលតតាំងនឹងទ្រង់នៅជុំវិញ
4. ផ្លេកបន្ទោររបស់ទ្រង់ក៏បំភ្លឺលោកីយ៍ផែនដីបានឃើញ ហើយញាប់ញ័រ
5. អស់ទាំងភ្នំបានរលាយទៅ ដូចជាក្រមួននៅចំពោះព្រះយេហូវ៉ាគឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល
6. ផ្ទៃមេឃប្រកាសប្រាប់ពីសេចក្ដីសុចរិតរបស់ទ្រង់ហើយគ្រប់ទាំងសាសន៍បានឃើញសិរីល្អនៃទ្រង់
7. សូមឲ្យអស់អ្នកដែលគោរពប្រតិបត្តិដល់រូបឆ្លាក់មានសេចក្ដីខ្មាសគឺជាពួកអ្នកដែលអួតពីរូបព្រះទាំងប៉ុន្មាននែ ព្រះទាំងឡាយ ចូរថ្វាយបង្គំដល់ទ្រង់ចុះ
8. ឱព្រះយេហូវ៉ាអើយ ក្រុងស៊ីយ៉ូនបានឮ ហើយក៏មានសេចក្ដីអំណរពួកកូនស្រីនៃសាសន៍យូដាបានរីករាយឡើងដោយព្រោះបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់
9. ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះខ្ពស់បំផុតនៅលើផែនដីទាំងមូលទ្រង់ថ្កើងឡើងយ៉ាងវិសេសជាងអស់ទាំងព្រះ