3. ដ្បិតព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ
4. អស់ទាំងទីជំរៅនៃផែនដីនៅក្នុងព្រះហស្តទ្រង់ហើយកំពូលភ្នំទាំងប៉ុន្មាន សុទ្ធតែជារបស់ផងទ្រង់ដែរ
5. សមុទ្រជារបស់ផងទ្រង់ គឺទ្រង់ដែលបានបង្កើតមកហើយគឺព្រះហស្តទ្រង់ដែលបានសូនធ្វើដីគោក
6. មកចុះ ចូរយើងឱនកាយថ្វាយបង្គំទាំងអស់គ្នាចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ាជាព្រះដ៏បង្កើតយើងខ្ញុំ
7. ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំហើយយើងខ្ញុំក៏ជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់គឺជារាស្ត្រដែលនៅក្នុងព្រះហស្តទ្រង់នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់
8. នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលនៅត្រង់មេរីបាឬដូចកាលថ្ងៃនៅត្រង់ម៉ាសា ក្នុងទីរហោស្ថាននោះឡើយ
9. ជាគ្រាដែលពួកអយ្យកោឯងរាល់គ្នាបានល្បងអញព្រមទាំងលអញមើល ហើយបានឃើញការរបស់អញ
10. អញមានចិត្តជិនទ្រាន់នឹងមនុស្សដំណនោះអស់៤០ឆ្នាំហើយក៏ថានេះជាបណ្តាមនុស្សដែលតែងតែមានចិត្តវង្វេងឥតដែលស្គាល់ផ្លូវរបស់អញឡើយ
11. ដូច្នេះ អញបានស្បថ ដោយសេចក្ដីក្រោធរបស់អញថាវារាល់គ្នានឹងមិនដែលចូលមកក្នុងសេចក្ដីសំរាករបស់អញឡើយ។