9. ឯព្រះដែលទ្រង់បង្កើតត្រចៀក តើទ្រង់មិនឮទេឬព្រះដែលសូនធ្វើភ្នែក តើទ្រង់មិនឃើញទេឬ
10. ព្រះដែលវាយប្រដៅដល់អស់ទាំងសាសន៍តើទ្រង់មិនផ្ចាលឯងទេឬអីគឺព្រះនោះឯង ដែលបង្រៀនឲ្យមនុស្សមានចំណេះ
11. ព្រះយេហូវ៉ាទ្រង់ជ្រាបអស់ទាំងគំនិតរបស់មនុស្សថាសុទ្ធតែឥតប្រយោជន៍ទទេ
12. ឱព្រះយេហូវ៉ាអើយ មានពរហើយ មនុស្សណាដែលទ្រង់វាយផ្ចាលហើយបង្ហាត់បង្រៀនតាមក្រឹត្យវិន័យទ្រង់ផង
13. គឺដើម្បីឲ្យទ្រង់បានប្រោស ឲ្យអ្នកនោះមានសេចក្ដីសំរាកនៅថ្ងៃអាក្រក់ទំរាំតែគេជីករណ្តៅសំរាប់មនុស្សប្រព្រឹត្តទំនាស់
14. ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនចោលរាស្ត្រទ្រង់ឡើយក៏មិនលះបង់មរដកទ្រង់ដែរ
15. ពីព្រោះសេចក្ដីវិនិច្ឆ័យនឹងត្រឡប់តាមសុចរិតវិញហើយអស់អ្នកដែលមានចិត្តទៀងត្រង់គេនឹងប្រព្រឹត្តតាមដែរ
16. តើអ្នកណានឹងក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងពួកអ្នកដែលប្រព្រឹត្តការអាក្រក់តើអ្នកណានឹងឈរឡើងជំនួសខ្ញុំ ដើម្បីទប់ទល់នឹងពួកដែលប្រព្រឹត្តការទុច្ចរិត
17. បើប្រសិនជាព្រះយេហូវ៉ាទ្រង់មិនបានជួយខ្ញុំទេនោះព្រលឹងខ្ញុំនឹងបានទៅនៅក្នុងទីស្ងាត់ឈឹងដោយឆាប់ហើយ
18. កាលទូលបង្គំបានពោលថាជើងទូលបង្គំរអិលភ្លាត់ហើយនោះ ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់បានទប់ទល់ទូលបង្គំ
19. គ្រាដែលទូលបង្គំមានគំនិតសាន់វុ័ណ្តក្នុងចិត្តជាច្រើននោះសេចក្ដីកំសាន្តចិត្តនៃទ្រង់ក៏ជាទីរីករាយដល់ព្រលឹងទូលបង្គំវិញ