5. ឱព្រះយេហូវ៉ាអើយ គេញាំញីរាស្ត្ររបស់ទ្រង់ហើយធ្វើទុក្ខដល់មរដកទ្រង់
6. គេសំឡាប់ស្រីមេម៉ាយ និងពួកអ្នកស្នាក់នៅព្រមទាំងប្រហារជីវិតនៃពួកកំព្រាផង
7. ហើយពោលថា ព្រះយេហូវ៉ាមិនឃើញទេព្រះនៃយ៉ាកុប ទ្រង់មិនពិចារណាឡើយ
8. ឱពួកអ្នកកំរោលក្នុងបណ្តាជនអើយ ចូរពិចារណាចុះឱមនុស្សឥតបើគិតអើយតើកាលណានឹងមានប្រាជ្ញាឡើង