11. ព្រះយេហូវ៉ាទ្រង់ជ្រាបអស់ទាំងគំនិតរបស់មនុស្សថាសុទ្ធតែឥតប្រយោជន៍ទទេ
12. ឱព្រះយេហូវ៉ាអើយ មានពរហើយ មនុស្សណាដែលទ្រង់វាយផ្ចាលហើយបង្ហាត់បង្រៀនតាមក្រឹត្យវិន័យទ្រង់ផង
13. គឺដើម្បីឲ្យទ្រង់បានប្រោស ឲ្យអ្នកនោះមានសេចក្ដីសំរាកនៅថ្ងៃអាក្រក់ទំរាំតែគេជីករណ្តៅសំរាប់មនុស្សប្រព្រឹត្តទំនាស់
14. ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនចោលរាស្ត្រទ្រង់ឡើយក៏មិនលះបង់មរដកទ្រង់ដែរ
15. ពីព្រោះសេចក្ដីវិនិច្ឆ័យនឹងត្រឡប់តាមសុចរិតវិញហើយអស់អ្នកដែលមានចិត្តទៀងត្រង់គេនឹងប្រព្រឹត្តតាមដែរ
16. តើអ្នកណានឹងក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងពួកអ្នកដែលប្រព្រឹត្តការអាក្រក់តើអ្នកណានឹងឈរឡើងជំនួសខ្ញុំ ដើម្បីទប់ទល់នឹងពួកដែលប្រព្រឹត្តការទុច្ចរិត
17. បើប្រសិនជាព្រះយេហូវ៉ាទ្រង់មិនបានជួយខ្ញុំទេនោះព្រលឹងខ្ញុំនឹងបានទៅនៅក្នុងទីស្ងាត់ឈឹងដោយឆាប់ហើយ
18. កាលទូលបង្គំបានពោលថាជើងទូលបង្គំរអិលភ្លាត់ហើយនោះ ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់បានទប់ទល់ទូលបង្គំ
19. គ្រាដែលទូលបង្គំមានគំនិតសាន់វុ័ណ្តក្នុងចិត្តជាច្រើននោះសេចក្ដីកំសាន្តចិត្តនៃទ្រង់ក៏ជាទីរីករាយដល់ព្រលឹងទូលបង្គំវិញ
20. តើបល្ល័ង្កនៃសេចក្ដីអាក្រក់ នឹងអាចមានសេចក្ដីប្រកបនឹងទ្រង់បានដែរឬគឺជាពួកអ្នកដែលបង្កើតការប្រទូសរ៉ាយដោយអាងមាត្រាច្បាប់
21. គេលើកគ្នាទាស់នឹងជីវិតនៃមនុស្សសុចរិតហើយក៏កាត់ទោសដល់ឈាមដែលឥតមានទោសផង
22. ប៉ុន្តែព្រះយេហូវ៉ាទ្រង់ជាទីពឹងយ៉ាងខ្ពស់នៃទូលបង្គំគឺព្រះនៃទូលបង្គំ ទ្រង់ជាថ្មដា ដែលទូលបង្គំពឹងពាក់បាន
23. ទ្រង់បានទំលាក់ការទុច្ចរិតរបស់គេទៅលើគេវិញហើយនឹងកាត់គេចេញ ដោយអំពើអាក្រក់របស់ខ្លួនគេគឺព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំទ្រង់នឹងកាត់កាល់គេចេញ។