1. អ្នកណាដែលនៅជាប់ក្នុងទីកំបាំងនៃព្រះដ៏ខ្ពស់បំផុតនោះនឹងបានជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ព្រះចេស្តា។
2. ឯទូលបង្គំ នឹងពោលពីព្រះយេហូវ៉ាថាទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំគឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់។
3. ៙ ពិតប្រាកដជាទ្រង់នឹងជួយឲ្យឯងរួចពីលប់របស់នាយព្រានហើយពីសេចក្ដីវេទនាដែលនាំឲ្យអន្តរាយ
4. ទ្រង់នឹងក្រុងឯងដោយស្លាបទ្រង់ហើយឯងនឹងជ្រកនៅក្រោមចំអេងស្លាបរបស់ទ្រង់សេចក្ដីពិតរបស់ទ្រង់ជាខែល ហើយជាអាវក្រោះ
5. ឯងនឹងមិនភ័យខ្លាចអ្វីឡើយទោះទាំងសេចក្ដីស្ញែងខ្លាចនៅពេលយប់ឬព្រួញដែលហើរនៅពេលថ្ងៃ
6. ឬសេចក្ដីវេទនាដែលតែងមាននៅក្នុងទីងងឹតឬសេចក្ដីហិនវិនាសដែលបំផ្លាញនៅពេលថ្ងៃត្រង់ផង
7. នឹងមានមនុស្ស១ពាន់នាក់ដួលស្លាប់នៅក្បែរឯងហើយ១ម៉ឺននាក់នៅខាងដៃស្តាំឯងដែរតែសេចក្ដីនោះនឹងមិនមកជិតឯងឡើយ
8. ឯងនឹងបានក្រឡេកឃើញការតបស្នងដល់ពួកមនុស្សអាក្រក់ ដោយភ្នែកតែប៉ុណ្ណោះទេ
9. ពីព្រោះឯងបានថា ព្រះយេហូវ៉ាជាទីពឹងជ្រកនៃឯងគឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់ឯង
10. យ៉ាងនោះ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់ឯងឡើយក៏គ្មានវេទនាណាមកជិតទីលំនៅរបស់ឯងដែរ
11. ដ្បិតទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់ពីដំណើរឯងឲ្យបានថែរក្សាឯង ក្នុងគ្រប់ទាំងផ្លូវរបស់ឯង