2. គឺមុនដែលអស់ទាំងភ្នំបានកើតឡើងក្នុងកាលដែលទ្រង់មិនទាន់បង្កើតផែនដីនិងមនុស្សលោកនៅឡើយចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ចនោះគឺទ្រង់ហើយជាព្រះ
3. ទ្រង់ធ្វើឲ្យមនុស្សត្រឡប់ទៅជាធូលីដីវិញដោយព្រះបន្ទូលថា អស់ទាំងមនុស្សជាតិអើយចូរត្រឡប់វិលទៅវិញចុះ
4. ដ្បិតនៅព្រះនេត្រទ្រង់ នោះ១ពាន់ឆ្នាំរាប់ដូចជាថ្ងៃម្សិលដែលកន្លងហួសទៅហើយក៏ដូចជាយាម១ក្នុងវេលាយប់ប៉ុណ្ណោះ
5. ទ្រង់កៀរយកគេទៅ ដូចជាទឹកជន់ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះនៅពេលព្រឹកគេធៀបដូចជាស្មៅដែលលាស់ឡើង
6. គឺនៅពេលព្រឹកវារីកផ្កា ហើយលាស់ឡើងដល់ល្ងាចគេត្រូវច្រូតកាត់ទៅ ហើយក៏ក្រៀមស្វិតវិញ
7. ដ្បិតយើងខ្ញុំត្រូវវិនាសទៅដោយសេចក្ដីខ្ញាល់របស់ទ្រង់ហើយសេចក្ដីក្រោធរបស់ទ្រង់ក៏បំភ័យយើងខ្ញុំ