1. ឱព្រះអម្ចាស់អើយទ្រង់បានធ្វើជាទីអាស្រ័យនៅនៃយើងខ្ញុំនៅអស់ទាំងដំណតមក
2. គឺមុនដែលអស់ទាំងភ្នំបានកើតឡើងក្នុងកាលដែលទ្រង់មិនទាន់បង្កើតផែនដីនិងមនុស្សលោកនៅឡើយចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ចនោះគឺទ្រង់ហើយជាព្រះ
3. ទ្រង់ធ្វើឲ្យមនុស្សត្រឡប់ទៅជាធូលីដីវិញដោយព្រះបន្ទូលថា អស់ទាំងមនុស្សជាតិអើយចូរត្រឡប់វិលទៅវិញចុះ