10. ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់គេនឹងទុកចិត្តដល់ទ្រង់ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នកដែលស្វែងរកទ្រង់ឡើយ
11. ចូរច្រៀងទំនុកសរសើរដល់ព្រះយេហូវ៉ាដែលទ្រង់គង់នៅក្រុងស៊ីយ៉ូនចុះចូរថ្លែងប្រាប់ពីការនៃទ្រង់ នៅក្នុងចំណោមបណ្តាជនផង
12. ដ្បិតកាលណាទ្រង់ស៊ើបសួរពីឈាមនោះទ្រង់នឹងនឹកចាំពីពួកអ្នកទាំងនោះទ្រង់មិនដែលភ្លេចសំរែករបស់ពួកមនុស្សក្រីក្រឡើយ
13. ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រោសទូលបង្គំសូមទ្រង់ទតមើលសេចក្ដីទុក្ខលំបាករបស់ទូលបង្គំផងជាការដែលទូលបង្គំទ្រាំរងនេះដោយសារពួកអ្នកដែលស្អប់ទូលបង្គំ គឺទ្រង់ហើយដែលលើកទូលបង្គំឡើង ឲ្យរួចពីទ្វារនៃសេចក្ដីស្លាប់
14. ដើម្បីឲ្យទូលបង្គំបានសំដែងចេញអស់ទាំងសេចក្ដីសរសើរនៃទ្រង់ នៅគ្រប់ទាំងទ្វារនៃកូនស្រីស៊ីយ៉ូនទូលបង្គំនឹងរីករាយឡើង ក្នុងសេចក្ដីសង្គ្រោះរបស់ទ្រង់
15. អស់ទាំងសាសន៍ដទៃបានផុងទៅក្នុងរណ្តៅដែលខ្លួនបានជីកជើងគេជាប់នៅក្នុងអន្ទាក់វាត់ ដែលខ្លួនគេបានបង្កប់ទុក
16. ព្រះយេហូវ៉ាទ្រង់បានសំដែងមកឲ្យស្គាល់ទ្រង់បានសំរេចតាមសេចក្ដីយុត្តិធម៌ពួកមនុស្សអាក្រក់បានជាប់អន្ទាក់ដោយការដែលដៃគេធ្វើ។– វាយភ្លេងស្រងូតទទួល –បង្អង់
17. ៙ ពួកមនុស្សអាក្រក់នឹងត្រូវបំបែរទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់វិញគឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះបង់
18. ដ្បិតមនុស្សកំសត់មិនត្រូវគេភ្លេចជាដរាបទេហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ
19. ឱព្រះយេហូវ៉ាអើយ សូមទ្រង់តើនឡើងសូមកុំឲ្យមនុស្សឈ្នះឡើយសូមឲ្យសាសន៍ដទៃទាំងប៉ុន្មានត្រូវជំនុំជំរះនៅចំពោះទ្រង់
20. ឱព្រះយេហូវ៉ាអើយ សូមបណ្តាលឲ្យគេតក់ស្លុតសូមឲ្យគ្រប់សាសន៍បានដឹងខ្លួនថា គេជាមនុស្សទេ។ –បង្អង់