ទំនុក‌ដំកើង 9:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​អស់​អំពី​ចិត្តទូល‌បង្គំ​នឹង​និទាន ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់

2. ទូល‌បង្គំ​នឹង​អរ​សប្បាយ ហើយ​រីក‌រាយ​ឡើង​ក្នុង​ទ្រង់ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយទូល‌បង្គំ​នឹង​ច្រៀង​ដំកើង​ដល់​ព្រះ‌នាម​ទ្រង់

3. កាល​ណា​ពួក​ខ្មាំង​សត្រូវ​ទូល‌បង្គំ​ថយ​ចេញ​ទៅនោះ​គេ​ស្លុត​ជង្គង់​ដួល ហើយ​វិនាស​បាត់​នៅ​ចំពោះ​ទ្រង់

4. ដ្បិត​ទ្រង់​បាន​រាំង​ពារ​សេចក្ដី​ទៀង​ត្រង់និង​រឿង​ក្តី​របស់​ទូល‌បង្គំទ្រង់​គង់​លើ​បល្ល័ង្ក​កំពុង​តែ​ជំនុំ‌ជំរះ​ដោយ​យុត្តិ‌ធម៌

ទំនុក‌ដំកើង 9