7. ជាព្រះដែលគួរស្ញែងខ្លាចណាស់នៅក្នុងទីប្រជុំនៃអស់អ្នកបរិសុទ្ធក៏គួរកោតខ្លាច លើសជាងអស់អ្នកនៅជុំវិញទ្រង់ផង
8. ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយតើមានអ្នកណាខ្លាំងពូកែដូចជាទ្រង់ឱព្រះយេហូវ៉ាអើយ សេចក្ដីស្មោះត្រង់របស់ទ្រង់ក៏នៅព័ទ្ធជុំវិញទ្រង់
9. ទ្រង់បង្ក្រាបការលើកកំពស់នៃសមុទ្រកាលណារលកកំរើកឡើងនោះទ្រង់បន្ទ្រោមចុះ ឲ្យស្ងប់វិញ
10. ទ្រង់បានកំទេចកំទីពួករ៉ាហាបដូចជាមនុស្សដែលគេវាយសំឡាប់ទ្រង់បានកំចាត់កំចាយពួកខ្មាំងសត្រូវទៅដោយព្រះពាហុដ៏មានឫទ្ធិ
11. ផ្ទៃមេឃជារបស់ផងទ្រង់ ព្រមទាំងផែនដីផងឯលោកីយ៍ និងសព្វសារពើ ដែលនៅក្នុងលោកីយ៍នោះគឺទ្រង់បានសង់ឡើងដែរ
12. ទ្រង់បានបង្កើតទិសខាងជើង និងទិសខាងត្បូងឯភ្នំតាបោរ និងភ្នំហ៊ើម៉ូននោះក៏បានរីករាយចំពោះព្រះនាមទ្រង់
13. ទ្រង់មានព្រះពាហុខ្លាំងពូកែ ព្រះហស្តទ្រង់មានឫទ្ធិខ្លាំងព្រះហស្តស្តាំទ្រង់ក៏ខ្ពស់ណាស់
14. សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ជាជើងថ្កល់នៃបល្ល័ង្កទ្រង់សេចក្ដីសប្បុរស និងសេចក្ដីពិតត្រង់ ដើរនាំមុខទ្រង់
15. មានពរហើយ សាសន៍ណាដែលស្គាល់សំឡេងរីករាយនោះឱព្រះយេហូវ៉ាអើយ គេដើរនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់
16. គេមានចិត្តរីករាយ ដោយព្រះនាមទ្រង់ជាដរាបរាល់ថ្ងៃហើយគេបានដំកើងឡើងដោយសេចក្ដីសុចរិតរបស់ទ្រង់
17. ដ្បិតទ្រង់ជាសិរីល្អនៃកំឡាំងគេហើយទ្រង់នឹងលើកអំណាចយើងខ្ញុំឡើងដោយព្រះគុណ
18. ដ្បិតព្រះយេហូវ៉ាទ្រង់ជាខែលរបស់យើងខ្ញុំហើយព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទ្រង់ជាមហាក្សត្រនៃយើងខ្ញុំ។
19. ៙ គ្រានោះ ទ្រង់មានព្រះបន្ទូលដល់អ្នកបរិសុទ្ធទ្រង់ដោយការជាក់ស្តែងថាអញបានបន្ថែមសេចក្ដីជំនួយដល់អ្នក១ដែលខ្លាំងពូកែអញបានរើសយកអ្នកមួយចេញពីរាស្ត្រតាំងឡើងហើយ
20. គឺអញបានរកឃើញដាវីឌ ជាអ្នកបំរើអញក៏បានចាក់ប្រេងតាំងឡើង ដោយប្រេងបរិសុទ្ធរបស់អញ