37. រាជ្យនោះនឹងបានតាំងនៅជាប់អស់កល្បជានិច្ចដូចជាព្រះចន្ទគឺដូចជាទីសំគាល់ស្មោះត្រង់ដែលនៅលើមេឃ។ បង្អង់
38. ៙ ប៉ុន្តែទ្រង់បានបោះបង់ចោល ហើយបណ្តេញទៅទ្រង់មានសេចក្ដីក្រោធនឹងអ្នកដែលទ្រង់ចាក់ប្រេងតាំងឲ្យ
39. ទ្រង់បានលើកចោលសេចក្ដីសញ្ញានៃអ្នកបំរើទ្រង់ក៏បានបង្អាប់មកុដ ដោយបោះចុះទៅដី
40. ទ្រង់បានរំលំរបងចេញហើយបានបំផ្លាញទីមាំមួនអស់រលីង
41. អស់អ្នកដែលដើរតាមផ្លូវក៏ប្លន់អ្នកបំរើទ្រង់បានត្រឡប់ជាទីត្មះតិះដៀលដល់ពួកអ្នកជិតខាង
42. ទ្រង់បានលើកដៃស្តាំនៃពួកតតាំងឡើងក៏បានឲ្យពួកខ្មាំងសត្រូវមានសេចក្ដីរីករាយសាទរ
43. ទ្រង់បានធ្វើឲ្យមុខដាវត្រឡប់មកវិញហើយមិនបានឲ្យអ្នកបំរើទ្រង់ឈរមាំនៅក្នុងទីចំបាំងឡើយ
44. ទ្រង់បានផ្តាច់សេចក្ដីរុងរឿងចេញព្រមទាំងទំលាក់បល្ល័ង្កទៅដី
45. ទ្រង់បានបំព្រួញវ័យក្មេងរបស់អ្នកបំរើទ្រង់ឲ្យរួញជាខ្លីហើយបានបង្គ្រប ដោយសេចក្ដីខ្មាសផង។ –បង្អង់
46. ៙ ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅតើទ្រង់នឹងពួនអង្គទ្រង់នៅជានិច្ចឬសេចក្ដីក្រោធរបស់ទ្រង់នឹងឆួលឆេះដូចជាភ្លើងដល់កាលណាទៀត
47. ឱសូមទ្រង់នឹកចាំពីអាយុទូលបង្គំ ដែលខ្លីម៉្លេះនេះហើយពីជីវិតនៃអស់ទាំងមនុស្សជាតិដែលឥតប្រយោជន៍ជាយ៉ាងណា
48. តើមានមនុស្សឯណា ដែលនឹងរស់នៅឥតឃើញសេចក្ដីស្លាប់ឡើយឬដែលដោះព្រលឹងខ្លួន ឲ្យរួចពីអំណាចនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅបាន។ –បង្អង់