35. អញបានស្បថម្តងហើយ ដោយនូវសេចក្ដីបរិសុទ្ធរបស់អញ ថាអញមិនព្រមពោលកុហកដល់ដាវីឌឡើយ
36. ពូជពង្សដាវីឌនឹងស្ថិតស្ថេរនៅជារៀងរាបដរាបហើយរាជ្យនឹងជាប់នៅចំពោះអញដូចជាព្រះអាទិត្យដែរ
37. រាជ្យនោះនឹងបានតាំងនៅជាប់អស់កល្បជានិច្ចដូចជាព្រះចន្ទគឺដូចជាទីសំគាល់ស្មោះត្រង់ដែលនៅលើមេឃ។ បង្អង់
38. ៙ ប៉ុន្តែទ្រង់បានបោះបង់ចោល ហើយបណ្តេញទៅទ្រង់មានសេចក្ដីក្រោធនឹងអ្នកដែលទ្រង់ចាក់ប្រេងតាំងឲ្យ
39. ទ្រង់បានលើកចោលសេចក្ដីសញ្ញានៃអ្នកបំរើទ្រង់ក៏បានបង្អាប់មកុដ ដោយបោះចុះទៅដី
40. ទ្រង់បានរំលំរបងចេញហើយបានបំផ្លាញទីមាំមួនអស់រលីង
41. អស់អ្នកដែលដើរតាមផ្លូវក៏ប្លន់អ្នកបំរើទ្រង់បានត្រឡប់ជាទីត្មះតិះដៀលដល់ពួកអ្នកជិតខាង
42. ទ្រង់បានលើកដៃស្តាំនៃពួកតតាំងឡើងក៏បានឲ្យពួកខ្មាំងសត្រូវមានសេចក្ដីរីករាយសាទរ