23. អញនឹងវាយពួកតតាំងនឹងដាវីឌ ឲ្យដួលនៅចំពោះមុខហើយនឹងវាយអស់អ្នកដែលស្អប់ផងដែរ
24. សេចក្ដីស្មោះត្រង់ និងសេចក្ដីសប្បុរសរបស់អញនឹងនៅជាមួយហើយអំណាចរបស់ដាវីឌនឹងបានដំកើងឡើងដោយឈ្មោះអញ
25. អញនឹងតាំងឲ្យមានអំណាចនៅលើសមុទ្រហើយឲ្យដៃស្តាំបានគ្រប់គ្រងលើអស់ទាំងទន្លេ
26. ដាវីឌនឹងអំពាវនាវដល់អញថាទ្រង់ជាព្រះវរបិតានៃទូលបង្គំគឺជាព្រះនៃទូលបង្គំ ហើយជាថ្មដាដ៏ជួយសង្គ្រោះទូលបង្គំផង
27. ឯអញៗនឹងតាំងឡើង ឲ្យធ្វើជាកូនច្បងរបស់អញគឺជាមហាក្សត្រយ៉ាងខ្ពស់បំផុតនៅផែនដី
28. អញនឹងបំរុងទុកសេចក្ដីសប្បុរសរបស់អញសំរាប់ដាវីឌនៅអស់កល្បជានិច្ចហើយសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ជាមួយ
29. អញនឹងធ្វើឲ្យពូជពង្សដាវីឌនៅជាប់ជាដរាបហើយឲ្យរាជ្យបាននៅអស់កាលដែលផ្ទៃមេឃមាននៅផង
30. បើកូនចៅរបស់ដាវីឌបោះបង់ចោលច្បាប់អញឥតប្រតិបត្តិតាមបញ្ញត្តអញ
31. បើគេក្បត់ក្រឹត្យក្រមរបស់អញឥតរក្សាសេចក្ដីបង្គាប់ឡើយ
32. នោះអញនឹងធ្វើទោសចំពោះការរំលងរបស់គេដោយដំបងហើយចំពោះការទុច្ចរិតរបស់គេដោយស្នាមរំពាត់។
33. ៙ ប៉ុន្តែអញនឹងមិនដកសេចក្ដីសប្បុរសរបស់អញចេញពីដាវីឌឡើយក៏មិនឲ្យសេចក្ដីស្មោះត្រង់របស់អញខាតខានដែរ
34. អញនឹងមិនក្បត់សេចក្ដីសញ្ញារបស់អញឬបំផ្លាស់បំប្រែសេចក្ដីដែលបានចេញពីបបូរមាត់អញឡើយ
35. អញបានស្បថម្តងហើយ ដោយនូវសេចក្ដីបរិសុទ្ធរបស់អញ ថាអញមិនព្រមពោលកុហកដល់ដាវីឌឡើយ