2. ដ្បិតទូលបង្គំបានពោលហើយ ថាព្រះគុណនឹងបានតាំងឡើង ឲ្យនៅអស់កល្បជានិច្ចទ្រង់ក៏នឹងតាំងសេចក្ដីស្មោះត្រង់របស់ទ្រង់នៅលើស្ថានសួគ៌ផង។
3. ៙ អញបានតាំងសញ្ញានឹងអ្នកដែលអញបានរើសតាំងអញបានស្បថនឹងដាវីឌជាអ្នកបំរើអញថា
4. អញនឹងតាំងពូជពង្សឯង ឲ្យនៅអស់កល្បជានិច្ចក៏នឹងតម្កល់រាជ្យឯង ឲ្យនៅគ្រប់ទាំងដំណតទៅ។ បង្អង់
5. ៙ ឱព្រះយេហូវ៉ាអើយ ផ្ទៃមេឃនឹងសរសើរការអស្ចារ្យរបស់ទ្រង់ព្រមទាំងសេចក្ដីស្មោះត្រង់ទ្រង់ផងនៅក្នុងពួកជំនុំនៃអស់អ្នកបរិសុទ្ធ
6. ដ្បិតតើមានអ្នកណានៅលើមេឃដែលផ្ទឹមនឹងព្រះយេហូវ៉ាបានក្នុងអស់ពួកខ្លាំងពូកែ តើមានអ្នកណាឲ្យដូចព្រះយេហូវ៉ា
7. ជាព្រះដែលគួរស្ញែងខ្លាចណាស់នៅក្នុងទីប្រជុំនៃអស់អ្នកបរិសុទ្ធក៏គួរកោតខ្លាច លើសជាងអស់អ្នកនៅជុំវិញទ្រង់ផង
8. ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយតើមានអ្នកណាខ្លាំងពូកែដូចជាទ្រង់ឱព្រះយេហូវ៉ាអើយ សេចក្ដីស្មោះត្រង់របស់ទ្រង់ក៏នៅព័ទ្ធជុំវិញទ្រង់
9. ទ្រង់បង្ក្រាបការលើកកំពស់នៃសមុទ្រកាលណារលកកំរើកឡើងនោះទ្រង់បន្ទ្រោមចុះ ឲ្យស្ងប់វិញ
10. ទ្រង់បានកំទេចកំទីពួករ៉ាហាបដូចជាមនុស្សដែលគេវាយសំឡាប់ទ្រង់បានកំចាត់កំចាយពួកខ្មាំងសត្រូវទៅដោយព្រះពាហុដ៏មានឫទ្ធិ
11. ផ្ទៃមេឃជារបស់ផងទ្រង់ ព្រមទាំងផែនដីផងឯលោកីយ៍ និងសព្វសារពើ ដែលនៅក្នុងលោកីយ៍នោះគឺទ្រង់បានសង់ឡើងដែរ
12. ទ្រង់បានបង្កើតទិសខាងជើង និងទិសខាងត្បូងឯភ្នំតាបោរ និងភ្នំហ៊ើម៉ូននោះក៏បានរីករាយចំពោះព្រះនាមទ្រង់
13. ទ្រង់មានព្រះពាហុខ្លាំងពូកែ ព្រះហស្តទ្រង់មានឫទ្ធិខ្លាំងព្រះហស្តស្តាំទ្រង់ក៏ខ្ពស់ណាស់
14. សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ជាជើងថ្កល់នៃបល្ល័ង្កទ្រង់សេចក្ដីសប្បុរស និងសេចក្ដីពិតត្រង់ ដើរនាំមុខទ្រង់
15. មានពរហើយ សាសន៍ណាដែលស្គាល់សំឡេងរីករាយនោះឱព្រះយេហូវ៉ាអើយ គេដើរនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់