ទំនុក‌ដំកើង 88:14-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ឱ​ព្រះ‌យេហូវ៉ា​អើយហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ‌បង់​ព្រលឹង​នៃ​ទូល‌បង្គំ​ចោលម្តេច​ក៏​ទ្រង់​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ​ដូច្នេះ

15. ទូល‌បង្គំ​មាន​ទុក្ខ​វេទនាហើយ​ប្រុង‌ប្រៀប​នឹង​ស្លាប់ តាំង​តែ​ពី​ក្មេង​មកកាល​ទូល‌បង្គំ​កំពុង​តែ​រង​ទ្រាំ​អស់​ទាំង​សេចក្ដី​ស្ញែង​ខ្លាចរបស់​ទ្រង់ នោះ​ទូល‌បង្គំ​មាន​ចិត្ត​ស្ពឹក​ស្រពន់

16. សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់​បាន​ហូរ​គ្របលើ​ទូល‌បង្គំ​ហើយសេចក្ដី​ស្ញែង​ខ្លាច​របស់​ទ្រង់​បាន​កាត់​ទូល‌បង្គំ​ចេញ

17. សេចក្ដី​ទាំង​នោះ​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ជុំវិញដូច​ជា​ទឹក ជា​ដរាប​រាល់​ថ្ងៃក៏​នាំ​គ្នា​រឹត‌រួត​ទូល‌បង្គំ​ទាំង​អស់

ទំនុក‌ដំកើង 88