ទំនុក‌ដំកើង 88:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ាជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូល‌បង្គំ​អើយទូល‌បង្គំ​បាន​អំពាវ‌នាវ​នៅ​ចំពោះ​ទ្រង់ ទាំង​យប់​ទាំង​ថ្ងៃ

2. សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំបាន​ចូល​មក​នៅ​ចំពោះ​ទ្រង់សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូល‌បង្គំ​ទូល‌អង្វរ​ផង

3. ដ្បិត​ព្រលឹង​នៃ​ទូល‌បង្គំ​មាន​ពេញ​ដោយ​សេចក្ដី​វេទនាជីវិត​នៃ​ទូល‌បង្គំ​ក៏​កាន់​តែ​ជិត​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

4. គេ​រាប់​ទូល‌បង្គំ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​កំពុង​តែចុះ​ទៅ​ក្នុង​រណ្តៅទូល‌បង្គំ​ក៏​ដូច​ជា​មនុស្ស​ដែល​គ្មាន​កំឡាំង

ទំនុក‌ដំកើង 88