5. ដ្បិតឱព្រះអម្ចាស់អើយ ទ្រង់ល្អ ទ្រង់បំរុងតែនឹងអត់ទោសក៏មានសេចក្ដីសប្បុរសជាបរិបូរចំពោះអស់អ្នកណាដែលអំពាវនាវដល់ទ្រង់
6. ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌មកចំពោះសេចក្ដីអធិស្ឋានរបស់ទូលបង្គំហើយស្តាប់សំឡេងដែលទូលបង្គំអង្វរផង
7. នៅថ្ងៃវេទនា នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីព្រោះទ្រង់នឹងឆ្លើយតបមក
8. ឱព្រះអម្ចាស់អើយ នៅក្នុងអស់ទាំងពួកព្រះគ្មានណាមួយឲ្យដូចជាទ្រង់ឡើយក៏គ្មានការអ្វីឲ្យដូចជាការរបស់ទ្រង់ដែរ
9. ឱព្រះអម្ចាស់អើយអស់ទាំងសាសន៍ដែលទ្រង់បានបង្កើតគេនឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ហើយគេនឹងលើកដំកើងព្រះនាមទ្រង់
10. ដ្បិតទ្រង់ធំប្រសើរ ហើយក៏ធ្វើការយ៉ាងអស្ចារ្យទ្រង់ជាព្រះតែមួយអង្គឯង
11. ឱព្រះយេហូវ៉ាអើយសូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវនៃទ្រង់ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់
12. ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយទូលបង្គំនឹងសរសើរទ្រង់ឲ្យអស់ពីចិត្តហើយនឹងលើកដំកើងព្រះនាមទ្រង់ជាដរាបតទៅ
13. ដ្បិតទ្រង់មានសេចក្ដីសប្បុរសយ៉ាងខ្លាំង ចំពោះទូលបង្គំទ្រង់បានប្រោសព្រលឹងទូលបង្គំឲ្យរួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់ដ៏ជ្រៅបំផុត