5. តើទ្រង់នឹងខ្ញាល់ចំពោះយើងខ្ញុំជាដរាបឬតើនឹងបន្លាយសេចក្ដីខ្ញាល់ទ្រង់ដរាបដល់គ្រប់ទាំងដំណតទៅឬអី
6. តើទ្រង់មិនប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញដើម្បីឲ្យរាស្ត្ររបស់ទ្រង់បានរីករាយក្នុងទ្រង់ទេឬអី
7. ឱព្រះយេហូវ៉ាអើយ សូមសំដែងសេចក្ដីសប្បុរសរបស់ទ្រង់ឲ្យយើងខ្ញុំឃើញហើយប្រោសសេចក្ដីសង្គ្រោះនៃទ្រង់ដល់យើងខ្ញុំផង។
8. ៙ ខ្ញុំនឹងស្តាប់សេចក្ដីដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់នឹងមានព្រះបន្ទូលមកដ្បិតទ្រង់នឹងមានព្រះបន្ទូលពីសេចក្ដីសុខដល់រាស្ត្រទ្រង់និងពួកអ្នកបរិសុទ្ធរបស់ទ្រង់កុំឲ្យតែគេវិលត្រឡប់ទៅឯសេចក្ដីចំកួតទៀតឡើយ