6. គឺអស់ទាំងពួកសាសន៍អេដំម សាសន៍អ៊ីសម៉ាអែលសាសន៍ម៉ូអាប់ និងសាសន៍ហាការេន
7. សាសន៍កេបាល សាសន៍អាំម៉ូន សាសន៍អាម៉ាលេកសាសន៍ភីលីស្ទីន ព្រមទាំងពួកអ្នកនៅស្រុកទីរ៉ុសផង
8. ឯស្រុកអាសស៊ើរ បានពួតដៃជាមួយនឹងគេដែរសាសន៍ទាំងនោះក៏ចូលដៃជួយពួកកូនចៅឡុត។ បង្អង់
9. ៙ សូមទ្រង់ធ្វើដល់គេ ដូចបានធ្វើដល់សាសន៍ម៉ាឌានគឺដូចជាបានធ្វើដល់ស៊ីសេរ៉ា និងយ៉ាប៊ីននៅត្រង់ស្ទឹងគីសុន
10. ជាអ្នកដែលវិនាសទៅ នៅត្រង់អេន-ដោរហើយបានត្រឡប់ដូចជាលាមកនៅដី
11. សូមធ្វើឲ្យពួកមានត្រកូលខ្ពស់របស់គេបានដូចជាអូរិប និងសៀបអើ សូមឲ្យអស់ពួកចៅហ្វាយក្នុងសាសន៍ទាំងនោះបានដូចជាសេបា ហើយនឹងសាលមូន៉ា
12. ជាអ្នកដែលនិយាយថាចូរយើងចាប់យកអស់ទាំងទីលំនៅរបស់ព្រះទុកជាកេរអាកររបស់យើងចុះ
13. ឱព្រះនៃទូលបង្គំអើយ សូមធ្វើឲ្យគេបានដូចជាធូលីកួចដូចជាកំទេចចំបើងដែលផាត់ទៅដោយខ្យល់
14. ដូចភ្លើងដែលឆេះព្រៃហើយដូចជាអណ្តាតភ្លើងដែលរាលឡើងឆេះភ្នំផង
15. សូមដេញតាមគេដោយខ្យល់គំហុករបស់ទ្រង់ហើយធ្វើឲ្យគេភ័យញ័រដោយព្យុះសង្ឃរារបស់ទ្រង់យ៉ាងនោះឯង