ទំនុក‌ដំកើង 81:6-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. សំឡេង​នោះ​ក៏​ថា អញ​បាន​ដាក់​បន្ទុក​ចុះ​ពី​ស្មា​វាហើយ​ឲ្យ​ដៃ​វា​រួច​ពី​ការ​កាន់​កញ្ច្រែង

7. នៅ​គ្រា​ដែល​មាន​សេចក្ដី​វេទនា នោះ​ឯង​បាន​អំពាវ‌នាវហើយ​អញ​បាន​ជួយ​ឯង​ឲ្យ​រួចអញ​បាន​តប​ដល់​ឯង​ពី​ទី​សំងាត់​នៃ​ផ្គរអញ​បាន​ល្បង‌ល​ឯង​នៅ​ត្រង់​ទឹក​មេរីបា។ –បង្អង់

8. ៙ ឱ​រាស្ត្រ​អញ​អើយ ចូរ​ស្តាប់​ចុះអញ​នឹង​ធ្វើ​បន្ទាល់​ដល់​ឯងឱ​អ៊ីស្រា‌អែល​អើយ នេះ​បើ​ឯង​នឹង​ព្រម​ស្តាប់​អញ

9. មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ដទៃ​ណា​នៅ​ក្នុង​ពួក​ឯង​ឡើយក៏​មិន​ត្រូវ​ឲ្យ​ឯង​ថ្វាយ‌បង្គំដល់​ព្រះ​នៃ​សាសន៍​ដទៃ​ណា​មួយ​ដែរ

10. អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯងដែល​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មកចូរ​ឯង​ហា​មាត់​ឲ្យ​ធំ​ចុះ នោះ​អញ​នឹង​បំពេញ​ឲ្យ

11. ប៉ុន្តែ​រាស្ត្រ​អញ​មិន​បាន​ស្តាប់​តាម​អញ​ឡើយសាសន៍​អ៊ីស្រា‌អែល​មិន​ព្រម​តាម​អញ​សោះ

12. ដូច្នេះ អញ​បាន​បណ្តោយ​ឲ្យ​គេ​ទៅ​តាម​ចិត្ត​រឹង‌ចចេសរបស់​គេ​ទៅឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ដំបូន្មាន​របស់​ខ្លួន​គេ

13. ឱ​បើ​ប្រសិន​ណា​ជា​រាស្ត្រ​អញ​នឹង​ស្តាប់​តាម​អញឱ​បើ​អ៊ីស្រា‌អែល​នឹង​ដើរ​តាម​ផ្លូវ​អញ​ទៅ​អេះ

14. នោះ​អញ​នឹង​បង្ក្រាប​ខ្មាំង​សត្រូវ​គេ​ជា​យ៉ាង​ឆាប់ព្រម​ទាំង​បែរ​ដៃ​ទៅ​ទាស់​នឹង​ពួក​ដែល​តតាំង​នឹង​គេ​វិញ

15. គួរ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ដល់​ព្រះ‌យេហូវ៉ាបាន​ចុះ​ចូល​ចំពោះ​ទ្រង់ប៉ុន្តែ​ពេល​វេលា​របស់​អ៊ីស្រា‌អែលនឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ត​ទៅ

16. ទ្រង់​នឹង​ចិញ្ចឹម​គេ​ដោយ​ស្រូវ‌សាលី​ល្អ​បំផុតហើយ​នឹង​ចំអែត​គេ​ដោយ​ទឹក​ឃ្មុំ​ពី​ថ្មដា។

ទំនុក‌ដំកើង 81