1. ចូរបន្លឺសំឡេងឡើងច្រៀងថ្វាយព្រះដ៏ជាកំឡាំងនៃយើងខ្ញុំចូរបញ្ចេញសំឡេងអំណរថ្វាយព្រះនៃយ៉ាកុបចុះ
2. ចូរច្រៀងទំនុក ហើយវាយក្រាប់ចុះព្រមទាំងចាប់ស៊ុងដ៏ពីរោះ និងដេញពិណផង
3. ចូរផ្លុំត្រែក្នុងថ្ងៃដើមខែ ថ្ងៃពេញបូណ៌និងថ្ងៃបុណ្យរបស់យើងខ្ញុំផង
4. ដ្បិតនោះហើយជាច្បាប់សំរាប់សាសន៍អ៊ីស្រាអែលគឺជាបញ្ញត្តរបស់ព្រះនៃយ៉ាកុប
5. ទ្រង់តាំងច្បាប់នោះ ទុកជាទីបន្ទាល់នៅក្នុងពួកយ៉ូសែបក្នុងកាលដែលទ្រង់ចេញទៅទាស់នឹងស្រុកអេស៊ីព្ទវេលានោះ ខ្ញុំបានឮសំឡេង១ដែលខ្ញុំមិនស្គាល់ទេ
6. សំឡេងនោះក៏ថា អញបានដាក់បន្ទុកចុះពីស្មាវាហើយឲ្យដៃវារួចពីការកាន់កញ្ច្រែង
7. នៅគ្រាដែលមានសេចក្ដីវេទនា នោះឯងបានអំពាវនាវហើយអញបានជួយឯងឲ្យរួចអញបានតបដល់ឯងពីទីសំងាត់នៃផ្គរអញបានល្បងលឯងនៅត្រង់ទឹកមេរីបា។ –បង្អង់
8. ៙ ឱរាស្ត្រអញអើយ ចូរស្តាប់ចុះអញនឹងធ្វើបន្ទាល់ដល់ឯងឱអ៊ីស្រាអែលអើយ នេះបើឯងនឹងព្រមស្តាប់អញ
9. មិនត្រូវឲ្យមានព្រះដទៃណានៅក្នុងពួកឯងឡើយក៏មិនត្រូវឲ្យឯងថ្វាយបង្គំដល់ព្រះនៃសាសន៍ដទៃណាមួយដែរ
10. អញនេះ គឺព្រះយេហូវ៉ា ជាព្រះនៃឯងដែលបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមកចូរឯងហាមាត់ឲ្យធំចុះ នោះអញនឹងបំពេញឲ្យ
11. ប៉ុន្តែរាស្ត្រអញមិនបានស្តាប់តាមអញឡើយសាសន៍អ៊ីស្រាអែលមិនព្រមតាមអញសោះ
12. ដូច្នេះ អញបានបណ្តោយឲ្យគេទៅតាមចិត្តរឹងចចេសរបស់គេទៅឲ្យគេបានប្រព្រឹត្តតាមសេចក្ដីដំបូន្មានរបស់ខ្លួនគេ
13. ឱបើប្រសិនណាជារាស្ត្រអញនឹងស្តាប់តាមអញឱបើអ៊ីស្រាអែលនឹងដើរតាមផ្លូវអញទៅអេះ