ទំនុក‌ដំកើង 81:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​បន្លឺ​សំឡេង​ឡើងច្រៀង​ថ្វាយ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំចូរ​បញ្ចេញ​សំឡេង​អំណរ​ថ្វាយ​ព្រះ​នៃ​យ៉ាកុប​ចុះ

2. ចូរ​ច្រៀង​ទំនុក ហើយ​វាយ​ក្រាប់​ចុះព្រម​ទាំង​ចាប់​ស៊ុង​ដ៏​ពីរោះ និង​ដេញ​ពិណ​ផង

3. ចូរ​ផ្លុំ​ត្រែ​ក្នុង​ថ្ងៃ​ដើម​ខែ ថ្ងៃ​ពេញ​បូណ៌និង​ថ្ងៃ​បុណ្យ​របស់​យើង​ខ្ញុំ​ផង

4. ដ្បិត​នោះ​ហើយ​ជា​ច្បាប់​សំរាប់​សាសន៍​អ៊ីស្រា‌អែលគឺ​ជា​បញ្ញត្ត​របស់​ព្រះ​នៃ​យ៉ាកុប

5. ទ្រង់​តាំង​ច្បាប់​នោះ ទុក​ជា​ទី​បន្ទាល់​នៅ​ក្នុង​ពួក​យ៉ូសែបក្នុង​កាល​ដែល​ទ្រង់​ចេញ​ទៅ​ទាស់​នឹង​ស្រុក​អេស៊ីព្ទវេលា​នោះ ខ្ញុំ​បាន​ឮ​សំឡេង​១​ដែល​ខ្ញុំ​មិន​ស្គាល់​ទេ

6. សំឡេង​នោះ​ក៏​ថា អញ​បាន​ដាក់​បន្ទុក​ចុះ​ពី​ស្មា​វាហើយ​ឲ្យ​ដៃ​វា​រួច​ពី​ការ​កាន់​កញ្ច្រែង

7. នៅ​គ្រា​ដែល​មាន​សេចក្ដី​វេទនា នោះ​ឯង​បាន​អំពាវ‌នាវហើយ​អញ​បាន​ជួយ​ឯង​ឲ្យ​រួចអញ​បាន​តប​ដល់​ឯង​ពី​ទី​សំងាត់​នៃ​ផ្គរអញ​បាន​ល្បង‌ល​ឯង​នៅ​ត្រង់​ទឹក​មេរីបា។ –បង្អង់

8. ៙ ឱ​រាស្ត្រ​អញ​អើយ ចូរ​ស្តាប់​ចុះអញ​នឹង​ធ្វើ​បន្ទាល់​ដល់​ឯងឱ​អ៊ីស្រា‌អែល​អើយ នេះ​បើ​ឯង​នឹង​ព្រម​ស្តាប់​អញ

9. មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ដទៃ​ណា​នៅ​ក្នុង​ពួក​ឯង​ឡើយក៏​មិន​ត្រូវ​ឲ្យ​ឯង​ថ្វាយ‌បង្គំដល់​ព្រះ​នៃ​សាសន៍​ដទៃ​ណា​មួយ​ដែរ

10. អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯងដែល​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មកចូរ​ឯង​ហា​មាត់​ឲ្យ​ធំ​ចុះ នោះ​អញ​នឹង​បំពេញ​ឲ្យ

ទំនុក‌ដំកើង 81