1. ឱព្រះអង្គអើយ ពួកសាសន៍ដទៃបានចូលរុករានក្នុងមរដកទ្រង់ហើយគេបានបង្អាប់ព្រះវិហារបរិសុទ្ធនៃទ្រង់ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម
2. គេបានប្រគល់ខ្មោចនៃពួកអ្នកបំរើទ្រង់ទុកជាអាហារដល់សត្វហើរលើអាកាសនិងសាច់នៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ដល់សត្វនៅផែនដី
3. គេបានកំចាយឈាមរបស់អ្នកទាំងនោះដូចជាទឹកនៅជុំវិញក្រុងយេរូសាឡិមឥតមានអ្នកណាកប់ខ្មោចឡើយ
4. យើងខ្ញុំបានត្រឡប់ជាទីដៀលត្មះដល់ពួកអ្នកជិតខាងហើយជាទីស្អប់ខ្ពើមនិងជាទីសើចឡកដល់ពួកអស់អ្នកដែលនៅជុំវិញផង